MSDN Cambodia

Microsoft MSP and BarCamp 09

សួរស្តី តើអ្នកបានចូលក្នុងកម្មវិធី BarCamp Phnom Penh 2009 កាលពីថ្ងៃទី៣ និង​ទី៤ខែតុលាកន្លងនេះដែររីទេ។ ខ្ញុំសង្ឈឹមថាអ្នកក៏ប្រាកដជាបានចូលរួមផងដែរ។

DSC00338 DSC00339

ខ្ញុំសូមអរគុណចំពោះការចូលរួមនិង គាំទ្ររបស់អ្នករាល់គ្នា ហើយក៏សង្ឈឹមថាអ្នកប្រាកដជាបានទទួលនូវចំនេះដឹងនិង ផ្លាស់ប្តូរនូវបទពិសោធន៍ថ្មីៗរវាងគ្នានិងគ្នា ក៏ដូចជាការបានចូលរួមស្តាប់នូវប្រធានបទថ្មីៗដែលបានលើកយកមកបង្ហាញដោយអ្នកជំនាញ និង អ្នកចូលរួមដ៏ទៃទៀតផងដែរ។

DSC00325 DSC00307

ឆ្លៀតក្នុងឧកាសដ៏សេសនោះផងដែរ ក្រុមហ៊ុន Microsoft ក៏បាននាំមកនូវកម្មវិធីដ៏ពេសេសមួយដែលមិនធ្លាប់មានពីមុនមកសំរាប់ព្រះរាជាណាចក្រកម្ពុជាយើងនោះគឺ {77} Install Festival ដែលជាការផ្តល់ជូននូវការតំលើងនូវ Genuine Windows 7 Profession RTM ដល់សិស្ស-និស្សិតដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។

Win7

Windows 7 គឺជា Operaing System ដ៏ថ្មីស្រលាងមួយ ដែលផ្តល់នូវ ភាពទាន់សម៍យ ងាយស្រួលក្នុងការប្រើប្រាស់ មានល្បឿនលឿន និងសុវត្តិភាពខ្ពស់ និងមាននូវ Features ថ្មីៗជាច្រើនទៀតដែលអ្នកអាចស្វែងយល់បន្ថែមនូវត្រង់នេះ

DSC00335 DSC00331

គំរោងដែលយើងបំរុងផ្តល់ជូនគឺត្រឹមតែ៧៧ តែប៉ុននោះ តែដោយសារតែមានអ្នកចាប់អារម្មណ៍ច្រើន ទើបយើងបន្ថែមដល់ ១២០ Licenses ដែលមានតំលៃប្រហែល ជាង១០០០០ដុល្លាអាមេរិក។ សមាជិក MSP បានសហការជាមួយ Microsoft MDP ខិតខំអស់ពីសម្ថភាព ដើម្បីជួយធ្វើការតំលើងនូវ​Windows 7 នេះដល់អ្នកដែលបានចុះឈ្មោះ ក៏ប៉ុន្តែនូវតែមិនទាន់គ្រប់គ្រាន់សំរាប់អ្នកដែលបានចូលរួមដ៏ទៃទៀត។ ក្រុមការងារយើងខ្ញុំក៏សូមអភ័យទោសផងដែរចំពោះកង្វះខាតនេះ យើងពិតជាចង់អោយអ្នកទាំងអស់គ្នាទទួលបាននូវ​ License ប្រើប្រាស់គ្រប់ៗគ្នា តែនេះជាអ្វីដែលយើងបានខិតខអស់ពីសមត្ថភាព ហើយ សង្ឈឹមថាអ្នកទាំងអស់គ្នាពិតជាយល់អំពីដែនកំនត់របស់ពួកយើង។ ខ្ញុំសន្យាថានឹងខិតខំធ្វើយ៉ាងណានាំយកនូវបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាកម្មវិធីនិង ឧកាសពិសេសៗជាច្រើតទៀត ពីក្រុមហ៊ុន Microsoft មកប្រទេសកម្ពុជាយើងអោយបានកាន់តែច្រើន នាពេលឆាប់ៗខាងមុខ និងបន្តរដល់អនាគត់វែងឆ្ងាយបន្តរទៅទៀត។

DSC00306

DSC00305 IMAG0397

ជាមួយនេះផងដែរខ្ញុំក៏សូមអរគុណដល់អ្នកដែលបានចូលរួមក្នុងការបង្ហាញនូវ Silverlight 3 របស់ខ្ញុំនាព្រឹកថ្ងៃទី ២ នៃ BarCamp ផងដែរ។ ហើយក៏សូមអភ័យទោសថងដែរសំរាប់ការដែលរៀបចំនូវពេលវេលាមិនបានទាន់ពេលទើបធ្វើអោយការ បង្ហា្ញញមិនអាចប្រព្រឹតទៅបានគ្រប់ជ្រុងជ្រោយ។

IMG_3211 (640x480) (640x480)  IMAG0399

លោកអ្នកអាចទាញយកនូវ Presentation Slide និង Source Code​ Examples បាននៅពេលនេះ។

ហោយសំរាប់​ Presentation Slide និង Source Code​ Examples របស់ Session របស់ MSP ដ៏ទៃទៀតខ្ញុំនិងធ្វើការ Update នៅពេលឆាប់ៗខាងមុខនេះ។

ជាចុងក្រោយម្តងទៀត សូមអរគុណចំពោះការគាំទ្ររបស់លោកអ្នក។

យើងរួមគ្នាធ្វើអោយប្រទេសរបស់យើងរីចំរើនខាងបច្ចេកវិទ្យា និងមានអ្វីដែលប្រទេសជឿនលឿនមាន៕

 

Digg This

Comments

Aja.Khmeng said:

ដោយសារតែមានការខិតខំរបស់ក្រុមរបស់បង!

ទើបពួកយើងបានទទួលនួវ windows 7 with License រហូតទៅដល់ ១២០ License. ហើយបងក៍បានបង្ហាញនូវ កម្មវិធីថ្មីរបស់ Microsoft.

# February 5, 2010 7:50 AM