June 2011 - Posts
Windows 7 បានចេញដាក់ឱ្យប្រើមាន ៦ ប្រភេទ ។ តើលោកអ្នកដឹងទេ តើប្រភេទនីមួយៗមានតម្រូវការ និង ការប្រើប្រាស់ខុសគ្នាយ៉ាងដូចម្ដេច?
ទោះបីជាយើងដឹងថា Windows 7 មានរហូតដល់៦ប្រភេទក៏ដោយ ប៉ុន្តែគេសង្កេតឃើញមានតែបីប្រភេទប៉ុណ្ណោះ ដែលត្រូវបានដាក់លក់ និង ប្រើប្រាស់ជាលក្ខណៈទូទៅដូចជា Home Premium, Professional, និង Ultimate edition ផ្សេងពីនេះសម្រាប់ Windows 7 ប្រភេទ Enterprise គេច្រើនឃើញត្រូវបានទិញនិងប្រើប្រាស់ដោយ សហគ្រាស ឬ ក្រុមហ៊ុនធំៗ ដែលមានការងារទាក់ទងនឹងការអភិវឌ្ឍន៍ (Developing) ព្រមទាំងមានកិច្ចព្រមព្រៀងធានារ៉ាប់រង ជាមួយក្រុមហ៊ុន Microsoft ដោយលែកសម្រាប់ Windows 7 Starter ផ្តល់ឱ្យតែមួយគត់ នៅពេលណាដែលលោកអ្នកទិញកុំព្យូទ័រដែលមានអាជ្ញាប័ណ្ណ OEM (Original Equipment Manufacturer) ប៉ុន្តែ edition នេះមានកម្រិតទាបបំផុតសម្រាប់ការប្រើប្រាស់ជាពិសេសសម្រាប់អ្នកសរសេរកម្មវិធីដោយប្រើ .NET Framework ពីព្រោះវាមិនអាចដំណើរការបាន ។
តារាងខាងក្រោមគឺជាការចង្អុលបង្ហាញពីតម្រូវការ និង លក្ខណៈពិសេសដែលមានក្នុងប្រភេទនីមួយៗរបស់ Windows 7

Copy right by ANT.com.kh

តើអ្នកធ្លាប់បាននឹកស្រមៃដូចជារូបខ្ញុំដែរឬទេថា ថ្ងៃណាមួយនៅក្នុងកុំព្យូទ័របស់យើងទាំងអស់គ្នា គឺពុំមានកម្មវិធី Microsoft Office ទៀតនោះទេ, តើវានិងមានអ្វីកើតឡើងប្រសិនបើយើងគ្មានកម្មវិធីទាំងនោះក្នុងម៉ាស៊ីន តើយើងធ្វើការបានយ៉ាងដូចម្តេច? សម្រាប់ចម្លើយគឺពិតជាមាននៅទីនេះ Office Web Apps វាជាសេវាកម្មថ្មីរបស់ Microsoft ដែលទើបតែដាក់ឲ្យដំណើរការកាលពាក់កណ្តាលឆ្នាំមុន។ មុខងាររបស់វាអាចមានលទ្ធភាពជំនួសនូវកម្មវិធី Microsoft Office បានស្ទើរតែ ១០០% នាពេលបច្ចុប្បន្នជាមួយ Style Office 2010។ ដែលកម្មវិធីដែលយើងអាចប្រើបាននោះគឺ Word, Excel, PowerPoint, and OneNote។ មុនពេលដែលអ្នកអាចប្រើសេវាទាំងនោះបាន អ្នកចាំបាច់ត្រូវបង្កើត Account មួយក្នុង Hotmail.com ឬ Live.com ដើម្បីក្លាយជាសមាជិករបស់ Microsoft អត្ថប្រយោជន៍ដែលអ្នកទទួលបានអំពីការចូលជាសមាជិករបស់ Microsoft គឺគ្មានដែនកំណត់នោះទេសម្រាប់អ្នកដូចជា ទទួលបាន Account សម្រាប់ Store ទុក Data លើ Online បានរហូតដល់ 25GB ជាមួយ Skydrive, ប្រើប្រាស់ Office Web Apps បានដោយសេរី, ភ្ជាប់ទំនាក់ទំនងជាមួយមិត្តរបស់អ្នកបានដោយសប្បាយជាមួយ Windows Live Essential...។ សូមសាកល្បងដោយខ្លួនអ្នកផ្ទាល់ជាមួយកម្មវិធីដែលបានបង្ហាញខាងលើ។


ព័តមានបន្ថែមចូលទៅកាន់ http://explore.live.com/office-web-apps-get-started
Contact me by 070 21 68 97.
សូមព្យាយាមដាក់ពាក្យមកកាន់យើងខ្ញុំ អ្នកនឹងមានឱកាសសម្រាប់ចូលរួមជាមួយនឹងយើងខ្ញុំ ក្នុងសកម្មភាពចែករំលែកចំណោះដឹងផ្នែកព័ត៌មានវិទ្យាដល់ កូនខ្មែរគ្រប់រូប! MSP សម្រាប់ឆ្នាំក្រោយអាចជារូបអ្នក ! ជួនពរសំណាងល្អក្នុងការដាក់ពាក្យ!

សកម្មភាពការងារដែលបានធ្វើកន្លងមក៖
Barcamp 2010
សកម្មភាពប្រចាំចុងឆ្នាំ
សកម្មភាពបើកឲ្យប្រើប្រាស់ Windows 7
Khgeeks