Office Web Apps on SkyDrive

តើអ្នកធ្លាប់បាននឹកស្រមៃដូចជារូបខ្ញុំដែរឬទេថា ថ្ងៃណាមួយនៅក្នុងកុំព្យូទ័របស់យើងទាំងអស់គ្នា គឺពុំមានកម្មវិធី Microsoft Office ទៀតនោះទេ, តើវានិងមានអ្វីកើតឡើងប្រសិនបើយើងគ្មានកម្មវិធីទាំងនោះក្នុងម៉ាស៊ីន តើយើងធ្វើការបានយ៉ាងដូចម្តេច? សម្រាប់ចម្លើយគឺពិតជាមាននៅទីនេះ Office Web Apps វាជាសេវាកម្មថ្មីរបស់ Microsoft ដែលទើបតែដាក់ឲ្យដំណើរការកាលពាក់កណ្តាលឆ្នាំមុន។ មុខងាររបស់វាអាចមានលទ្ធភាពជំនួសនូវកម្មវិធី Microsoft Office បានស្ទើរតែ ១០០% នាពេលបច្ចុប្បន្នជាមួយ Style Office 2010។ ដែលកម្មវិធីដែលយើងអាចប្រើបាននោះគឺ Word, Excel, PowerPoint, and OneNote។ មុនពេលដែលអ្នកអាចប្រើសេវាទាំងនោះបាន អ្នកចាំបាច់ត្រូវបង្កើត Account មួយក្នុង Hotmail.com ឬ Live.com ដើម្បីក្លាយជាសមាជិករបស់ Microsoft អត្ថប្រយោជន៍ដែលអ្នកទទួលបានអំពីការចូលជាសមាជិករបស់ Microsoft គឺគ្មានដែនកំណត់នោះទេសម្រាប់អ្នកដូចជា ទទួលបាន Account សម្រាប់ Store ទុក Data លើ Online បានរហូតដល់ 25GB ជាមួយ Skydrive, ប្រើប្រាស់ Office Web Apps បានដោយសេរី, ភ្ជាប់ទំនាក់ទំនងជាមួយមិត្តរបស់អ្នកបានដោយសប្បាយជាមួយ Windows Live Essential...។ សូមសាកល្បងដោយខ្លួនអ្នកផ្ទាល់ជាមួយកម្មវិធីដែលបានបង្ហាញខាងលើ។


ព័តមានបន្ថែមចូលទៅកាន់ http://explore.live.com/office-web-apps-get-started
Contact me by 070 21 68 97.