Cambodia

តើ Windows 7 Starter, Home Basic, Home Premium, Professional, Enterprise និង Ultimate ខុសគ្នា​អ្វីខ្លះ?

Windows 7 បានចេញដាក់ឱ្យប្រើមាន ៦ ប្រភេទ ។ តើលោកអ្នកដឹងទេ តើប្រភេទនីមួយៗមានតម្រូវការ និង ការប្រើប្រាស់ខុសគ្នាយ៉ាងដូចម្ដេច?

ទោះបីជាយើងដឹងថា Windows 7 មានរហូតដល់៦ប្រភេទក៏ដោយ ប៉ុន្តែគេសង្កេតឃើញមានតែបីប្រភេទប៉ុណ្ណោះ ដែលត្រូវបានដាក់លក់ និង ប្រើប្រាស់ជាលក្ខណៈទូទៅដូចជា Home Premium, Professional, និង Ultimate edition ផ្សេងពីនេះសម្រាប់ Windows 7 ប្រភេទ Enterprise គេច្រើនឃើញត្រូវបានទិញនិងប្រើប្រាស់ដោយ សហគ្រាស ឬ ក្រុមហ៊ុនធំៗ ដែលមានការងារទាក់ទងនឹងការអភិវឌ្ឍន៍ (Developing) ព្រមទាំងមានកិច្ចព្រមព្រៀងធានារ៉ាប់រង ជាមួយក្រុមហ៊ុន Microsoft ដោយលែកសម្រាប់ Windows 7 Starter ផ្តល់ឱ្យតែមួយគត់ នៅពេលណា​ដែលលោកអ្នក​ទិញកុំព្យូទ័រ​ដែលមានអាជ្ញាប័ណ្ណ OEM (Original Equipment Manufacturer) ប៉ុន្តែ edition នេះមានកម្រិតទាបបំផុត​សម្រាប់​ការប្រើប្រាស់ជាពិសេសសម្រាប់អ្នកសរសេរកម្មវិធីដោយប្រើ .NET Framework ពីព្រោះ​វាមិនអាច​ដំណើរ​ការបាន ។

តារាងខាងក្រោមគឺជាការចង្អុលបង្ហាញពីតម្រូវការ និង លក្ខណៈពិសេសដែលមានក្នុងប្រភេទនីមួយៗរបស់ Windows 7

Copy right by ANT.com.kh

Posted: 06-20-2011 5:15 PM by Kiemtheng | with no comments
Filed under: ,