Barcamp 2011 :-D អីក៏ :-D យ៉ាងនេះលោកអើយ!
ថ្ងៃនេះជាថ្ងៃចុងក្រោយនៃកម្មវិធី Barcamp 2011 ដែលត្រូវប្រារព្ធនៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានបញ្ចប់ដោយជោគជ័យ ដោយមានការគាំទ្រពីអ្នកចូលរួមជាង 1000 នាក់ដែលមកពីគ្រប់សាកលវិទ្យាល័យ។ សម្រាប់រូបខ្ញុំមានភាពសប្បាយរីករាយខ្លាំងណាស់ចំពោះការចូលរួមក្នុងកម្មវិធីនេះ ហើយនេះជាឆ្នាំទី ៤ ហើយដែលខ្ញុំបានចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ប្រទេស កម្ពុជា ចាំតាំងពីខ្ញុំរៀននៅវិទ្យាល័យទី ១១ រហូតដល់ មហាវិទ្យាឆ្នាំទី ៣ ហើយក៏នៅតែចូលរួមក្នុងសកម្មភាពនេះដើម្បីធ្វើការចែករំលែកចំណោះដឹងជាសាកលផ្នែក IT ដោយមិនប្រកាន់អ្វីទាំងអស់។ ហើយខ្ញុំតែងសង្ឃឹមថាពីមួយឆ្នាំទៅមួយឆ្នាំ នឹងមានអ្នកគាំទ្រកម្មវិធីនេះកើនឡើងជាលំដាប់ ព្រមទាំងទទួលបាននូវអ្វីដែលថ្មីសម្រាប់អភិវឌ្ឍន៍ផ្នែក IT ក្នុងប្រទេសផងដែរ។