Computer Virus
សួស្តីមិត្តទាំងអស់គ្នា ក្នុងប្រធានបទរបស់ខ្ញុំថ្ងៃនេះ ខ្ញុំសូមលើកយកប្រធានបទមួយដែលស្តីអំពី Computer Virus មកធ្វើការបកស្រាយដល់អ្នកទាំងអស់គ្នាគ្រាន់ទុកជាគំនិតថ្មីៗ។ សង្ឃឹមថាអ្នកឈប់មានការច្រលំបន្តទៅទៀត។ បច្ចុប្បន្នពិភពលោកកំពុងតែមានការភ័យព្រួយចំពោះបញ្ហាមេរោគ ដែលវាកំពុងតែវាយលុកចំពោះឯកសាររបស់អ្នកប្រើប្រាស់ទូទៅ បើសូម្បីតែវិទ្យាស្ថានស្រាវជ្រាវផ្នែកបច្ចេកវិទ្យារបស់ USA – NASA ក៏ធ្លាប់ទទួលការរងគ្រោះអំពីការវាយប្រហារអំពីមេរោគផងដែរ។ ថ្វីបើមេរោគវាមានភាពកាចសាហាវកំរិតណាក៏ដោយក៏មានសុទ្ធតែមានផលប្រយោជន៍របស់វារៀងៗខ្លួន តើផលប្រយោជន៍ទាំងនេះជាអ្វីខ្លះ ខ្ញុំនិងចាប់ផ្តើមបកស្រាយដូចខាងក្រោម៖

ប្រវត្តិនៃមេរោគដំបូង៖

មេរោក Computer ដំបូងបំផុតត្រូវបានបង្កើតឡើងដោយលោក John von Neumann នៅឆ្នាំ 1949 ក្នុងសាកលវិទ្យាល័យ Illinois។ រូបលោកមានផែនការក្នុងការស្រាវជ្រាវលើគំរោងក្នុងការបង្កើតកម្មវិធីដែលអាចបំបែក និងបង្កើតកម្មវិធីដោយខ្លួនឯងបាន ក្នុងគំរោងមួយឈ្មោះ "Theory and Organization of Complicated Automata" ប៉ុន្តែគំរោងរបស់គាត់គឺបានទទួលជោគជ័យនោះទេ វាគ្រាន់តែជាសុបិន្តប៉ុណ្ណោះ។
បន្ទាប់មកមានអ្នកស្រាវជ្រាវមួយរូបទៀតដែលមានឈ្មោះថាលោក Veith Risak បានបន្តការស្រាវជ្រាវបន្ទាប់ពីលោក John von Neumann នៅឆ្នាំ 1972 ក្នុងគំរោងមួយឈ្មោះ "Selbstreproduzierende Automaten mit minimaler Informationsübertragung" ដោយប្រើប្រាស់ភាសាម៉ាស៊ីន Assembler ដោយផ្តោតទៅលើប្រព័ន្ធ SIEMENS 4004/35 របស់កុំព្យូទ័រ។ ការបង្កើតរបស់លោកគឺបានទទួលជោគជ័យ។
នៅឆ្នាំ 1980 មានអ្នកស្រាវជ្រាវម្នាក់ទៀតដែលមានឈ្មោះថាលោក Jürgen Kraus បានធ្វើការអភិវឌ្ឍន័នូវកម្មវិធីរបស់លោក Veith Risak ដោយបានបង្កើតនូវមេរោគសម្រាប់ម៉ាស៊ីនដោយដាក់ឈ្មោះថា Diplom ដោយដាក់ឈ្មោះគំរោងថា "Selbstreproduktion bei Programmen" នៅឯសាកលវិទ្យាល័យ Dortmund ដោយមេរោគនេះមានភាពចម្លងប្រៀបដូចជាកោសិកាមនុស្ស(biological viruses)។
បន្តមកដល់ឆ្នាំ 1984 កម្មវិធីមេរោគក៏ចាប់ផ្តើមរីកសាយនៅតាមសាកលវិទ្យាល័យនានា ដែលសំបូរដោយអ្នកចេះដឹងផ្នែកសសេរកម្មវិធី។ នាឆ្នាំនោះផងដែរមានអ្នកស្រាវជ្រាវអ្នកទៀតដែលមានឈ្មោះថា Fred Cohen បានសរសេរកម្មវិធីមេរោគឲ្យមានភាពកាន់តែប្រសើរក្នុងការ ចម្លងឯសារ ឬលុបឯកសារពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយ… គំរោងរបស់លោកបានដាក់ឈ្មោះថា "Computer Viruses - Theory and Experiments" ត្រូវបានរកឃើញនូវ University of Southern California ។
អ្នកទាំង ៤ រូបគឺជាស្ថាបនិកនៃភាសាមេរោគសព្វថ្ងៃ។ ដែលបច្ចុប្បន្នមេរោគដែលគេបានស្រាវជ្រាវរកឃើញគឺមានប្រមាណ ៥៣៤ លានប្រភេទ ដែលក្នុងនោះមានតែជាង ១ រយប្រភេទប៉ុណ្ណោះដែលគេពិបាករកវិធីទប់ទល់ ភាគច្រើននៃពួកមេរោគទាំងនេះ គឺឆ្លងតាម Internet, USB … មានដូចជាពពួក Spyware, Add ware, Trojans, Worms, Spams… ដែលមេរោគទាំងនេះគឺកំពុងតែមានភាពល្បីល្បាញខ្លាំងក្នុងពិភព Computer។ អ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជា Microsoft Windows គឺសំបូរនូវមេរោគជាងពពួកកម្មវិធីដទៃគឺពីព្រោះដោយសារ Microsoft គឺទទួលបានការពេញនិយម និងងាយស្រួលប្រើជាងប្រភេទកម្មវិធី OS ដទែទាំងកម្មវិធីសម្រាប់ប្រើជាប្រចាំថ្ងៃ ជាលក្ខណះអាជីវកម្មខ្នាតតូច និងមធ្យម។ ហើយកត្តាសំខាន់មួយទៀតនោះគឺ ដោយសារអ្នកសរសេរកម្មវិធីមេរោគភាគច្រើនអាចជាអ្នកដែលចេញពី អ្នកផលិតកម្មវិធីកំចាត់មេរោគ ឬ អ្នកសរសេរកម្មវិធីដើម្បីសាកល្បងបំផ្លាញប្រព័ន្ធសុវត្ថិភាពរបស់ Windows ដោយប្រើ Linux System ឬ MS Windows …។ គោលបំណងរបស់អ្នកទាំងនោះគឺគ្មានអ្វីច្រើនជាងការចង់សាកសមត្ថិភាពរបស់ខ្លួន ចង់បំផ្លាញ់កម្មវិធីអ្នកដទៃ ចង់លួចទិន្នន័យរបស់គេ ចង់គ្រប់គ្រងពិភពបច្ចេកវិទ្យា ឬដោយសារចង់បានផលប្រយោជន៍ក្នុងការលក់កម្មវិធីឲ្យបានដាច់ក្នុងន័យអាជីវកម្ម…។ ថ្វីបើការលើកឡើងនៃសំដីរបស់ខ្ញុំខាងលើសុទ្ធតែនិយាយអំពីផលអាក្រក់របស់មេរោគពិតមែន តែតាមពិតមេរោគក៏មានចំណុចល្អរបស់វាដែរ នោះគឺការបំបែក នូវពិភពកំបាំងរបស់ប្រព័ន្ធ OS ដើម្បីស្វែងរកចំណុចខ្វះខាតមកបំពេញដើម្បីអភិវឌ្ឍន៍កម្មវិធី។ ឧ. ប្រសិនបើអ្នកអ្នកភ្លេចនូវលេខសំងាត់របស់ Windows នោះអ្នកកំពុងតែឈានចូលក្នុងការគាំទ្រការប្រើមេរោគដើម្បី បំបែកលេខសំងាត់របស់ Windows ហើយ។ នេះគ្រាន់តែជាការលើកនូវឧទាហរណ៍តូចមួយប៉ុណ្ណោះ។ ប្រសិនបើអ្នកមានចំងល់ទាក់ទងទៅនឹងបញ្ហាមេរោគ អ្នកអាចសួររកខ្ញុំតាម Facebook : Lov Kimtheng បាន ខ្ញុំរីករាយជួយតាមលទ្ធភាពដែលខ្ញុំដឹង។
http://en.wikipedia.org/wiki/Timeline_of_computer_viruses_and_worms
http://www.antivirusworld.com/articles/history.php