Cambodia

Computer Virus

សួស្តីមិត្តទាំងអស់គ្នា ក្នុងប្រធានបទរបស់ខ្ញុំថ្ងៃនេះ ខ្ញុំសូមលើកយក​ប្រធានបទមួយដែលស្តីអំពី Computer Virus មក​ធ្វើ​ការ​បកស្រាយដល់​អ្នក​ទាំងអស់គ្នាគ្រាន់ទុកជាគំនិតថ្មីៗ។ សង្ឃឹមថាអ្នកឈប់មាន​ការ​ច្រលំបន្តទៅទៀត។ បច្ចុប្បន្ន​ពិភពលោក​កំពុងតែ​មាន​ការ​ភ័យ​ព្រួយចំពោះបញ្ហាមេរោគ ដែល​វា​កំពុងតែ​វាយ​លុក​ចំពោះឯកសារ​របស់​អ្នក​ប្រើ​ប្រាស់​ទូទៅ បើ​សូម្បីតែ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែកបច្ចេកវិទ្យារបស់ USA – NASA ក៏ធ្លាប់​ទទួលការ​រង​គ្រោះ​អំពីការ​វាយ​ប្រហារ​អំពីមេរោគផងដែរ។ ថ្វីបើ​មេរោគ​វា​មាន​ភាពកាចសាហាវកំរិត​ណាក៏ដោយ​ក៏មាន​សុទ្ធតែ​មាន​ផល​ប្រយោជន៍​របស់​វា​រៀងៗ​ខ្លួន តើ​ផលប្រយោជន៍​ទាំងនេះ​ជា​អ្វីខ្លះ ខ្ញុំនិង​ចាប់ផ្តើម​បកស្រាយ​ដូចខាង​ក្រោម៖

ប្រវត្តិនៃ​មេរោគដំបូង៖

មេរោក​ Computer ដំបូងបំផុតត្រូវបាន​បង្កើត​ឡើង​ដោយលោក John von Neumann នៅឆ្នាំ 1949 ក្នុង​សាកលវិទ្យាល័យ Illinois។ រូបលោកមាន​ផែនការ​ក្នុង​ការ​ស្រាវជ្រាវ​លើ​គំរោងក្នុងការ​បង្កើត​កម្មវិធីដែល​អាច​បំបែក​ និង​បង្កើត​កម្មវិធីដោយ​ខ្លួនឯងបាន ក្នុង​គំរោងមួយ​ឈ្មោះ "Theory and Organization of Complicated Automata" ប៉ុន្តែគំរោង​របស់​គាត់គឺ​បាន​ទទួល​ជោគជ័យនោះទេ វា​គ្រាន់តែ​ជា​សុបិន្តប៉ុណ្ណោះ។

បន្ទាប់មក​មាន​អ្នក​ស្រាវជ្រា​វ​មួយ​រូប​ទៀតដែល​មាន​ឈ្មោះថាលោក Veith Risak បាន​បន្តការ​ស្រាវជ្រាវបន្ទាប់ពីលោក John von Neumann  នៅឆ្នាំ 1972 ក្នុង​គំរោង​មួយ​ឈ្មោះ "Selbstreproduzierende Automaten mit minimaler Informationsübertragung" ដោយ​ប្រើ​ប្រាស់​ភាសាម៉ាស៊ីន Assembler ដោយ​ផ្តោត​ទៅលើប្រព័ន្ធ SIEMENS 4004/35 របស់​កុំព្យូទ័រ។ ការ​បង្កើត​របស់លោក​គឺ​បាន​ទទួលជោគជ័យ។

 

នៅឆ្នាំ 1980 មាន​អ្នក​ស្រាវជ្រាវ​ម្នាក់ទៀតដែលមាន​ឈ្មោះថាលោក Jürgen Kraus បាន​ធ្វើការ​អភិវឌ្ឍន័នូវកម្មវិធីរបស់លោក Veith Risak ដោយ​បាន​បង្កើត​នូវមេរោគសម្រាប់ម៉ាស៊ីនដោយ​ដាក់ឈ្មោះថា Diplom ដោយ​ដាក់ឈ្មោះគំរោងថា "Selbstreproduktion bei Programmen" នៅឯសាកលវិទ្យាល័យ Dortmund ដោយ​មេរោគនេះ​មាន​ភាពចម្លងប្រៀបដូចជាកោសិកាមនុស្ស(biological viruses)។

 

បន្តមក​ដល់ឆ្នាំ 1984 កម្មវិធីមេរោគក៏ចាប់ផ្តើមរីកសាយនៅតាម​សាកលវិទ្យាល័យនានា ដែល​សំបូរដោយ​អ្នក​ចេះដឹងផ្នែកសសេរ​កម្មវិធី។ នា​ឆ្នាំនោះផងដែរមាន​អ្នកស្រាវជ្រាវអ្នក​ទៀតដែល​មាន​ឈ្មោះថា Fred Cohen បាន​សរសេរ​កម្មវិធីមេរោគឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ក្នុងការ​ ចម្លង​ឯសារ​ ឬ​លុបឯកសារពីម៉ាស៊ីនមួយ​ទៅម៉ាស៊ីនមួយ… គំរោងរបស់លោកបាន​ដាក់ឈ្មោះថា  "Computer Viruses - Theory and Experiments" ត្រូវបាន​រក​ឃើញនូវ University of Southern California ។

អ្នកទាំង ៤ រូបគឺ​ជាស្ថាបនិក​នៃ​ភាសាមេរោគសព្វថ្ងៃ។ ដែល​បច្ចុប្បន្នមេរោគដែលគេបានស្រាវជ្រាវរក​ឃើញគឺ​មាន​ប្រមាណ ៥៣៤ លាន​ប្រភេទ ដែល​ក្នុងនោះមាន​តែ​ជាង ១ រយប្រភេទប៉ុណ្ណោះដែល​គេ​ពិបាក​រក​វិធីទប់ទល់ ភាគច្រើន​នៃ​ពួកមេរោគទាំងនេះ គឺឆ្លងតាម​ Internet, USB … មាន​ដូចជាពពួក Spyware, Add ware, Trojans, Worms, Spams… ដែលមេរោគទាំងនេះគឺ​កំពុងតែ​មាន​ភាពល្បីល្បាញខ្លាំងក្នុងពិភព Computer។ អ្នក​ប្រហែលជាឆ្ងល់ថាហេតុអ្វីបាន​ជា​ Microsoft Windows គឺ​សំបូរនូវមេរោគជាង​ពពួកកម្មវិធីដទៃគឺ​ពីព្រោះដោយ​សារ​ Microsoft គឺទទួល​បាន​ការពេញនិយម​ និង​ងាយ​ស្រួលប្រើជាងប្រភេទ​កម្មវិធី OS ដទែទាំងកម្មវិធី​សម្រាប់ប្រើ​ជាប្រចាំថ្ងៃ​ ជា​លក្ខណះអាជីវកម្មខ្នាតតូច និង​មធ្យម។ ហើយ​កត្តាសំខាន់មួយទៀតនោះគឺ ដោយ​សារ​អ្នក​សរសេរ​កម្មវិធីមេរោគភាគច្រើនអាច​ជាអ្នកដែលចេញពី អ្នក​ផលិតកម្មវិធីកំចាត់មេរោគ ឬ អ្នក​សរសេរ​កម្មវិធីដើម្បីសាកល្បង​បំផ្លាញ​ប្រព័ន្ធសុវត្ថិភាពរបស់ Windows ដោយ​ប្រើ Linux System ឬ MS Windows …។ គោល​បំណង​របស់​អ្នក​ទាំង​នោះ​គឺ​គ្មាន​អ្វីច្រើន​ជាងការ​ចង់សាកសមត្ថិភាពរបស់ខ្លួន ចង់បំផ្លាញ់កម្មវិធីអ្នកដទៃ ចង់លួចទិន្នន័យរបស់គេ ចង់គ្រប់គ្រងពិភពបច្ចេកវិទ្យា  ឬ​ដោយ​សារ​ចង់បាន​ផលប្រយោជន៍ក្នុងការ​លក់កម្មវិធីឲ្យ​បាន​ដាច់ក្នុងន័យអាជីវកម្ម…។ ថ្វីបើការ​លើកឡើងនៃសំដីរបស់ខ្ញុំខាងលើសុទ្ធតែ​និយា​យអំពីផលអាក្រក់របស់មេរោគពិតមែន តែ​តាម​ពិតមេរោគក៏​មាន​ចំណុចល្អរបស់វាដែរ នោះគឺការ​បំបែក នូវពិភពកំបាំងរបស់ប្រព័ន្ធ OS ដើម្បីស្វែងរក​ចំណុច​ខ្វះខាតមក​បំពេញ​ដើម្បីអភិវឌ្ឍន៍កម្មវិធី​។ ឧ. ប្រសិន​បើអ្នក​អ្នក​ភ្លេច​នូវលេខ​សំងាត់​របស់ Windows នោះអ្នក​កំពុងតែ​ឈាន​ចូលក្នុងការ​គាំទ្រការ​ប្រើមេរោគដើម្បី បំបែកលេខ​សំងាត់របស់ Windows ហើយ។ នេះ​គ្រាន់តែ​ជា​ការ​លើក​នូវ​ឧទាហរណ៍តូច​មួយប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​មាន​ចំងល់ទាក់ទង​ទៅនឹង​បញ្ហាមេរោគ អ្នក​អាច​សួររក​ខ្ញុំតាម Facebook : Lov Kimtheng បាន​ ខ្ញុំរីករាយ​ជួយតាម​លទ្ធភាពដែលខ្ញុំដឹង។​

http://en.wikipedia.org/wiki/Timeline_of_computer_viruses_and_worms

http://www.antivirusworld.com/articles/history.php

Posted: 10-31-2011 7:19 PM by Kiemtheng | with no comments
Filed under:
Barcamp 2011 :-D អីក៏ :-D យ៉ាងនេះលោក​អើយ!

ថ្ងៃនេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កម្មវិធី Barcamp 2011 ដែល​ត្រូវប្រារព្ធនៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បាន​បញ្ចប់ដោយ​ជោគជ័យ ដោយ​មាន​ការ​គាំទ្រពីអ្នក​ចូលរួមជាង 1000 នាក់ដែល​មក​ពីគ្រប់សាកលវិទ្យាល័យ។ សម្រាប់រូបខ្ញុំមាន​ភាព​សប្បាយរីករាយ​ខ្លាំងណាស់​ចំពោះការ​ចូលរួមក្នុងកម្មវិធីនេះ ហើយ​នេះ​ជាឆ្នាំទី ៤ ហើយ​ដែល​ខ្ញុំ​បាន​ចូលរួមក្នុងព្រឹត្តិ​ការណ៍​ជា​ប្រវត្តិសាស្ត្ររបស់​ប្រទេស​ កម្ពុជា ចាំតាំងពីខ្ញុំរៀន​នៅវិទ្យាល័យទី ១១ រហូតដល់ មហាវិទ្យាឆ្នាំទី ៣ ហើយ​ក៏​នៅតែ​ចូល​រួម​ក្នុង​សកម្មភាព​នេះដើម្បី​ធ្វើការ​ចែករំលែក​ចំណោះ​ដឹង​ជា​សាកល​ផ្នែក IT ដោយ​មិន​ប្រកាន់​អ្វីទាំងអស់។ ហើយ​ខ្ញុំតែង​សង្ឃឹម​ថា​ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ នឹង​មាន​អ្នក​គាំទ្រកម្មវិធីនេះកើន​ឡើង​ជា​លំដាប់ ព្រម​ទាំង​ទទួលបាន​នូវអ្វីដែល​ថ្មី​សម្រាប់អភិវឌ្ឍន៍​ផ្នែក​ IT ក្នុង​ប្រទេស​ផងដែរ។

Posted: 10-23-2011 9:06 PM by Kiemtheng | with no comments
Filed under: ,
ផ្តើមស្វែងយល់ពី Microsoft Mathematics 4

តើអ្វីជា Microsoft Mathematics 4 ?

Microsoft Mathematics 4 ជាកម្មវិធីមួយដ៏ល្អដែលអាច​ផ្តល់នូវប្រយោជន៍ចំពោះការសិក្សារបស់សិស្ស និស្សិត នៅក្នុងការ​ដោះស្រាយនូវរាល់បញ្ហានៃលំហាត់ពិជគណិត ក្រាហ្វិក សមីការធរណីមាត្រ…។ កម្មវិធីនេះវាពិតជាធ្វើឲ្យ​អ្នកមាន​ការ​ភ្ជាក់ផ្អើលជាមួយ ឧបករណ៍ថ្មីៗដែលទើបមាន​ការ​បន្ថែមជាច្រើនជា Version មុនៗដែល​ខ្ញុំធ្លាប់បានប្រើ។ សម្រាប់កម្មវិធីនេះគឺអាច​ធ្វើការបង្ហាញនូវជំហាននៃការ​គណនា​រាល់លំហាត់គណិតវិទ្យាជា​ជំហានៗបាន​យ៉ាងងាយ​ស្រួលមិនពិបាកក្នុងការ​ស្វែងរកចម្លើយ។ ត្រូវការនៃ​កម្មវិធីខាងលើនេះរួមមាន៖

System requirements

Supported Operating Systems: Windows 7, Windows Server 2003 Service Pack 2, Windows Server 2008 R2, Windows Server 2008 Service Pack 2, Windows Vista Service Pack 2, Windows XP Service Pack 3

  • .NET Framework Microsoft .NET Framework 3.5 SP1 Free download
  • Computer processor 500 MHz Pentium processor or equivalent (minimum); 1 GHz Pentium processor or equivalent (recommended)
  • Memory 256 MB of RAM (minimum); 512 MB or more (recommended)
  • Display resolution 800 x 600, 256 colors (minimum); 1024 x 768, 32-bit (recommended)
  • Video Video card with 64 MB of video RAM
  • Disk space 65 MB available disk space

image

itkunkhmer-button2

Posted: 10-03-2011 9:03 PM by Kiemtheng | with no comments
Filed under:
តើ Windows 7 Starter, Home Basic, Home Premium, Professional, Enterprise និង Ultimate ខុសគ្នា​អ្វីខ្លះ?

Windows 7 បានចេញដាក់ឱ្យប្រើមាន ៦ ប្រភេទ ។ តើលោកអ្នកដឹងទេ តើប្រភេទនីមួយៗមានតម្រូវការ និង ការប្រើប្រាស់ខុសគ្នាយ៉ាងដូចម្ដេច?

ទោះបីជាយើងដឹងថា Windows 7 មានរហូតដល់៦ប្រភេទក៏ដោយ ប៉ុន្តែគេសង្កេតឃើញមានតែបីប្រភេទប៉ុណ្ណោះ ដែលត្រូវបានដាក់លក់ និង ប្រើប្រាស់ជាលក្ខណៈទូទៅដូចជា Home Premium, Professional, និង Ultimate edition ផ្សេងពីនេះសម្រាប់ Windows 7 ប្រភេទ Enterprise គេច្រើនឃើញត្រូវបានទិញនិងប្រើប្រាស់ដោយ សហគ្រាស ឬ ក្រុមហ៊ុនធំៗ ដែលមានការងារទាក់ទងនឹងការអភិវឌ្ឍន៍ (Developing) ព្រមទាំងមានកិច្ចព្រមព្រៀងធានារ៉ាប់រង ជាមួយក្រុមហ៊ុន Microsoft ដោយលែកសម្រាប់ Windows 7 Starter ផ្តល់ឱ្យតែមួយគត់ នៅពេលណា​ដែលលោកអ្នក​ទិញកុំព្យូទ័រ​ដែលមានអាជ្ញាប័ណ្ណ OEM (Original Equipment Manufacturer) ប៉ុន្តែ edition នេះមានកម្រិតទាបបំផុត​សម្រាប់​ការប្រើប្រាស់ជាពិសេសសម្រាប់អ្នកសរសេរកម្មវិធីដោយប្រើ .NET Framework ពីព្រោះ​វាមិនអាច​ដំណើរ​ការបាន ។

តារាងខាងក្រោមគឺជាការចង្អុលបង្ហាញពីតម្រូវការ និង លក្ខណៈពិសេសដែលមានក្នុងប្រភេទនីមួយៗរបស់ Windows 7

Copy right by ANT.com.kh

Posted: 06-20-2011 5:15 PM by Kiemtheng | with no comments
Filed under: ,
Office Web Apps on SkyDrive

Office Web Apps on SkyDrive: Getting started

តើ​អ្នក​ធ្លាប់បាន​នឹកស្រមៃ​ដូចជារូបខ្ញុំដែរឬទេថា ថ្ងៃណាមួយនៅក្នុងកុំព្យូទ័របស់​យើងទាំងអស់គ្នា គឺពុំមាន​កម្មវិធី Microsoft Office ទៀតនោះទេ, តើ​វា​និង​មាន​អ្វីកើត​ឡើង​ប្រសិន​បើ​យើង​គ្មាន​កម្មវិធីទាំងនោះក្នុងម៉ាស៊ីន តើ​យើង​ធ្វើ​ការ​បាន​យ៉ាងដូចម្តេច? សម្រាប់ចម្លើយ​គឺពិតជាមាននៅទីនេះ Office Web Apps វា​ជា​សេវាកម្មថ្មីរបស់​ Microsoft ដែល​ទើប​តែ​ដាក់ឲ្យដំណើរការ​កាលពាក់កណ្តាលឆ្នាំមុន។ មុខងារ​របស់​វាអាច​មាន​លទ្ធភាពជំនួស​នូវកម្មវិធី Microsoft Office បាន​ស្ទើរតែ​ ១០០% នាពេល​បច្ចុប្បន្នជាមួយ Style Office 2010។ ដែលកម្មវិធីដែលយើង​អាចប្រើ​បាន​នោះគឺ Word, Excel, PowerPoint, and OneNote។ មុន​ពេល​ដែលអ្នក​អាច​ប្រើសេវាទាំងនោះបាន អ្នកចាំបាច់ត្រូវបង្កើត Account មួយក្នុង Hotmail.com ឬ Live.com ដើម្បីក្លាយជាសមាជិករបស់​ Microsoft អត្ថប្រយោជន៍ដែលអ្នកទទួលបាន​អំពីការ​ចូលជាសមាជិករបស់ Microsoft គឺ​គ្មានដែន​កំណត់នោះទេសម្រាប់អ្នកដូចជា ទទួលបាន Account សម្រាប់ Store ទុក Data លើ Online បាន​រហូតដល់ 25GB ជាមួយ Skydrive, ប្រើប្រាស់​ Office Web Apps បាន​ដោយ​សេរី, ភ្ជាប់ទំនាក់ទំនង​ជាមួយ​មិត្តរបស់អ្នកបាន​ដោយ​សប្បាយជាមួយ Windows Live Essential...។ សូមសាកល្បងដោយ​ខ្លួនអ្នកផ្ទាល់ជាមួយកម្មវិធីដែលបាន​បង្ហាញខាងលើ។

Office Web Apps on SkyDrive

Picture of a PowerPoint slide in PowerPoint Web App

 

ព័តមាន​បន្ថែមចូលទៅកាន់ http://explore.live.com/office-web-apps-get-started

Contact me by 070 21 68 97.

Posted: 06-18-2011 9:55 PM by Kiemtheng | with no comments
Filed under: , ,
ឱកាស​ក្លាយ​ខ្លួនជាសមាជិក MSP សម្រាប់ឆ្នាំ ២០១១ ដល់ ២០១២

សូម​ព្យាយាម​ដាក់ពាក្យ​មក​កាន់​យើង​ខ្ញុំ អ្នក​នឹង​មាន​ឱកាស​សម្រាប់​ចូល​រួម​ជា​មួយ​នឹង​យើង​ខ្ញុំ ក្នុង​សកម្មភាព​ចែក​រំលែក​ចំណោះដឹង​ផ្នែក​ព័ត៌មាន​វិទ្យាដល់ កូន​ខ្មែរគ្រប់រូប! MSP សម្រាប់​ឆ្នាំ​ក្រោយ​អាច​ជា​រូប​អ្នក ! ជួន​ពរសំណាង​ល្អក្នុងការ​ដាក់ពាក្យ!

សកម្មភាព​ការ​ងារដែល​បាន​ធ្វើ​កន្លង​មក៖

Barcamp 2010

សកម្មភាព​ប្រចាំ​ចុង​ឆ្នាំ

សកម្មភាព​បើកឲ្យប្រើប្រាស់ Windows 7

Khgeeks

Posted: 06-14-2011 2:28 PM by Kiemtheng | with no comments
Filed under:
សួរស្តីឆ្នាំថោះ

តោះនាំគ្នា​វិភាគ​អំពី Windows 8

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ យើង​នូវមិន​ទាន់​ទទួល​បាន​នូវ​ព័ត៌មាន​ច្បាស់ការ​ដែល​ស្តីអំពីការ​បើកឲ្យ​ចេញ​លក់នូវ ប្រព័ន្ធ​ប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Microsoft ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ខ្លះៗ​មក​នោះ​គឺ Windows 8 ដែល​មាន​ Style ប្រហែល​ទៅ​នឹង​ Windows Phone 7។ តើ​វា​នឹង​មាន​អ្វី​ថ្មី​ជា​បន្ថែម​សម្រាប់​កម្មវិធីមួយនេះ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​សាកល្បង​រួច​មក​ហើយ​នូវកម្មវិធី Windows 7 ហើយ​ក៏​សុទ្ធ​តែ​ទទួល​ស្គាល់​នូវភាពពិសេស​របស់​វា រួម​ទាំង​កម្មវិធីថ្មី​ៗ​ជា​ច្រើន​ដែល​កំពុង​តែ​ដំណើរ​ការ​ក្នុង​ Windows 7 ដែល​មាន​ដូច​ជា Microsoft Office 2010 , Windows Live Essential , IE 9... សុទ្ធ​តែ​ជា​កម្មវិធី​ដ៏​ល្អ​ជា​ទី​បំផុត​សម្រាប់​បម្រើ​ដល់​កិច្ច​ការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ រួម​ទាំង​រូប​ខ្ញុំ​ផង​ដែរ។ ឥឡូវ​យើង​នាំ​គ្នា​មក​និយាយ​អំពី Windows 8 វិញ​ម្តង់៖

image

Windows 8 logon screen

តើ​នូវ​ក្នុង​ OS ជំនាន់ថ្មីនេះ​គេ​ និង​បញ្ចូល​នូវ​បច្ចេកវិទ្យា​អ្វីថ្មីខ្លះ?

1. មាន​ការ​កែ​ប្រែ​នូវ​លក្ខណះរបស់ UI (User Interface) ថ្មី​បន្ថែនពី​ Windows 7 មាន​មុខ​ច្រើន​ជាង​មុន រួម​បញ្ចូល​នូវ ផ្ទាំង​សម្រាប់​ View ឯកសារផងដែរ ។

image

In Windows 8, the Windows Explorer shell sports a new Ribbon UI

2. មាន​ការ​បន្ថែម​នូវ ម៉ីនុយថ្មីៗសម្រាប់សម្រួលក្នុង​ការ​បញ្ចាឲ្យ​ការតែ​ប្រសើរនៅត្រង់ផ្នែក Explorer windows

image

Various Explorer Ribbon tabs

3. Explorer windows មាន​បន្ថែម​នូវលក្ខណះពិសេស​ជា various dynamic Ribbon tabs ដូច​ទៅ​និង​ Office 2010

clip_image006clip_image008

Dynamic Ribbons in the Windows 8 shell

4. នៅលើ Windows 8 បាន​ប្រើប្រាស់​នូវលក្ខណះ Dynamic Disk Tools tab សម្រាប់​លាក់នូវព័ត៌មាន​ផ្សេង​ៗ​របស់​ឯកសារដែល​មាន​ក្នុង​ម៉ាស៊ីន ដែល​មាន​ប្រើប្រាស់​ក្នុង Windows 7។

clip_image012clip_image010

A hidden Ribbon (with dynamic Disk Tools tab), and a close-up view of the status-based based view style toggles.

5.បន្ថែម​នូវ​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​បើកនូវឯកសារ PDF និងលេង Internet

imageimage

Windows 8 inbuilt PDF reader and Internet Explorer Immersive UI revealed

Posted: 04-08-2011 4:24 PM by Kiemtheng | with no comments
Filed under: , ,
Bill Gates ពី​អ្នក​សរសេរ​កម្មវិធី​​ក្លាយ​ជា​មហាសេដ្ឋី​​ពិភពលោក

Bill Gates មាន​ឈ្មោះ​ពេញ​ថា William Henry “Bill” Gates III។ Bill Gates កើត​នៅ​ថ្ងៃ​ទី២៨ ខែតុលា ​ឆ្នាំ១៩៥៥ នៅ​ទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន​។ ម្ចាស់​ក្រុមហ៊ុន​Microsoft រូប​នេះ​​បាន​​ក្លាយ​ខ្លួន​​ជា​មហាសេដ្ឋី​ប្រចាំ​នៅ​សហរដ្ឋ​​អាមេរិក​ និង​ពិភព​លោក​បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​កម្មវិធី​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​ទទួល​ស្គាល់​ជា​សកល​។

clip_image002

ស្ថាន​ភាព​គ្រួសារ និ​ង​ជីវិត​អាពាហ៍ពិពាហ៍
ដើម​ឡើយ​កម្រិត​ជីវភាព​គ្រួសារ​របស់ Bill Gates ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម​។ ​អ្នក​ស្រី​Mary Maxwell Gates ជា​ម្ដាយ​របស់​Gates កាន់​មុខ​ដំណែង​​ជា​​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុមហ៊ុន First Interstate Banc-System និង United Way ​រីឯ​ឪពុក​​របស់​លោក​ឈ្មោះ​ William H. Gates, Sr.មាន​តួនាទី​​ជា​ប្រធាន​ធនាគារ​ជាតិ​​។ Gates ជា​កូន​ទី​ពីរ​ក្នុង​ចំណោម​​បង​ប្អូន​បី​នាក់​។

នៅ​ឆ្នាំ​១៩៩៤ Gates បាន​រៀប​ការ​ជា​មួយ​នឹង Melinda Ann French។ ក្រោយ​មក​ប្រពន្ធ​របស់​មហាសេដ្ឋី​រូប​នេះ ត្រូវ​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ Melinda French Gates។ ពួក​គេ​ទាំង​ពីរ​មាន​កូន​បី​នាក់​ក្នុង​នោះ​កូន​ស្រី​​ពីរ​នាក់​គឺ Jennifer Katharine Gates (១៩៩៦) និង Phoebe Gates (២០០២) និង​កូន​ប្រុស Rory John Gates (១៩៩៩)។

clip_image004

Bill Gates និងក្រុមគ្រួសា

ការ​អប់​រំ​ និង​​ភាព​ឆ្លាត​វៃ

នៅ​អាយុ ១៣ឆ្នាំ Gates បាន​ចូល​រៀន​នៅ​សាលា Lakeside ។ សាលា​នេះ​បាន​ទិញ​​អង្គុលីលេខ​ប្រភេទ​​​ ASR-33 និង​​កុំព្យូទ័រ​ប្រភេទ General Electric (GE) សម្រាប់​ដាក់​ឲ្យ​សិស្ស​សិក្សា​ស្រាវ​ជ្រាវ​។ ​ដោយ​សារ​តែ​ចំណង់​ចំណូល​ចិត្ត​និង​ និស្ស័យ​ពី​តូច​ក្រូច​ឆ្មារ ទើប​Gates ចាប់​យក​ជំនាញ​អ្នក​សរសេរ​កម្មវិធី​តាំង​ពី​ពេល​នោះ​មក​​​។ BASIC ជា​​កម្មវិធីដំបូង​បង្អស់​ដែល​លោក​បាន​សរសេរ​ឡើង​ ដោយ​ប្រើ​បណ្ដាញ​កុំព្យូទ័រ ​​GE។ ពេល​ខ្លះ​លោក​​​មិនបាន​​ចូល​រៀន​ម៉ោង​គណិតវិទ្យា​ទេ ដោយ​ហេតុ​ថា ​នេះ​ជា​ស្នា​ដៃ​ដំបូង​ អ៊ីចឹង​ហើយ​ត្រូវ​ធ្វើ​ឲ្យ​ល្អ​បំផុត​។ ម្យ៉ាង​វិញ​ទៀត មុខរបរ​ជា​អ្នក​សរសេរ​កម្មវិធី​ត្រូវ​ស្វែង​យល់​ និង​ស្រាវជ្រាវ​ច្រើន​។

កម្មវិធី​ដែល​គាត់​បាន​សរសេរ​ដំបូង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​លើ​កុំព្យូទ័រ GE របស់​សាលា​ដែល​Gates កំពុង​សិក្សា​ផ្ទាល់​តែ​ម្ដង​​។ កម្មវិធី​ដំបូង​​​នោះ​មាន​ឈ្មោះ​ថា tic-tac-toe ជា​ប្រភេទ​​កម្មវិធី​លេង​ហ្គេម​​​កម្សាន្ត​។ ​​ក្រោយ​មក​​​ដោយ​សារ​​សាលា​អស់​មូលនិធិ​​ ក៏​បាន​បិទ​មិន​ឲ្យ​ប្រើ GE ទៀត​ទេ​ បន្ទាប់​ពី​នោះGates ប្ដូរ​មក​​​សរសេរ​កម្មវិធី​ ​លើ DEC PDP minicomputer វិញ​ម្ដង​។ ​ក្នុង​ចំណោម​ប្រព័ន្ធ​ដែល​​គាត់​បាន​ប្រើ​ដើម្បី​សិក្សា​ ​មាន​ប្រព័ន្ធ​មួយ​គឺ PDP-10 ដែល​ជា​កម្មសិទ្ធិ​របស់​​មជ្ឈមណ្ឌល​សាជីវកម្ម​កុំព្យូទ័រ (CCC) បាន​ហាម​មិន​ឲ្យ​សិស្ស​សាលា Lakeside ចំនួន​បួន​នាក់​​ប្រើ​ទេ​​គឺ Gates, Paul Allen, Ric Weiland និង Kent Evans ដោយហេតុផល​សំខាន់​តែ​មួយ​គត់​គឺ សិស្ស​​ទាំង​បួន​នាក់​នេះ ​សុទ្ធ​តែ​ជា​សិស្ស​ពូកែ​ខាង​សរសេរ​កម្មវិធី​ទាំង​អស់។

ក្រោយ​មក​ក្រុមហ៊ុន Information Sciences Inc បានជួលGates ​ឲ្យ​​សរសេរ​កម្មវិធី​សម្រាប់​ចុះ​ឈ្មោះ​សិស្ស​ពេល​ចូល​រៀន​ដំបូង​ ដែល​មាន​ឈ្មោះ​ថា COBOL។ ​សមិទ្ធផល​ដែល​Gates សម្រេច​បាន​នេះ​ធ្វើ​ឲ្យ​ ​អ្នក​គ្រប់​គ្រងក្រុមហ៊ុន​នោះ​មាន​ការ​ពេញ​ចិត្ត​នឹង​ស្នាដៃ​​នេះ​ខ្លាំង​ណាស់​ ហើយ​បន្ត​​ជួល Gates ឲ្យ​សរសេរ​កម្មវិធី​​​​​​ជា​បន្តបន្ទាប់​។

នៅ​ឆ្នាំ​១៩៧៣ Gates បាន​ប្រលង​បញ្ចប់​ពី​សាលា Lakeside តាម​​ប្រព័ន្ធ​ធ្វើតេស្ត SAT (Scholastic Aptitude Test) ប្រឡង​លើ​បី​មុខ​វិជ្ជា​គឺ​ គណិត​ សំណេរ និង Critical Reading។ ជា​លទ្ធផល​ Gates​ទទួល​បាន​ពិន្ទុ​១៥៩០ ខណៈ​ដែល​​ពិន្ទុ​សរុប​១៦០០។

បន្ទាប់​មក​ទៀតលោក​បាន​បន្ត​​ថ្នាក់​​ឧត្ដម​សិក្សា ផ្នែក​ច្បាប់​នៅ​​សាកលវិទ្យាល័យ Harvard។ ការ​ចាប់​យក​ជំនាញ​ច្បាប់​នេះ មិន​មែន​ជា​ការ​ស្រលាញ់ និង​គំនិត​របស់​Gates ទេ​ តែ​វា​ជា​គំនិត​ និង​ការ​ត្រួសត្រាយ​ផ្លូវ​របស់​ឪពុក​ម្ដាយ​លោក​​ទាំង​ស្រុង​។ ស្ដែង​អាការៈ​មិន​ពេញ​ចិត្ត​ ទៅ​នឹង​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា មួយ​ថ្ងៃ​ៗ Gates តែង​តែ​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​ស្វែង​យល់​​ពី​​កុំព្យូទ័រ​ទៅ​វិញ​​។ ក្នុង​ឆ្នាំ​ដដែល​នោះ​​គាត់​បាន​ជួប​ជា​មួយ​ Steve Ballmer ដែល​ក្រោយ​មក​ Ballmer បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft។

ដំណាក់​កាល​បង្កើត​ក្រុមហ៊ុន​ Microsoft
អាយុ​បាន​ ​១៧​ឆ្នាំ​ គាត់​និង​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​គាត់​គឺ Paul Allenបាន​បង្កើត​​ក្រុមហ៊ុន​តូច​មួយ​ឈ្មោះ​ថា​ Traf-O-Data។ ក្រុមហ៊ុន​តូច​មួយ​នេះ​​​ Bill Gates រៀប​ចំ​ប្រព័ន្ធ​សម្រាប់​​​ចរាចរ​​​តាម​ដង​ផ្លូវ ដែល​មាន​ឈ្មោះ​ថា Traffic Counter ​សម្រាប់​លក់​ឲ្យ​​វិស្វករ​សិក្សា​ស្រាវ​ជ្រាវ​។ Gates​រក​ចំណូល​បាន​ពី​ក្រុមហ៊ុន​មួយ​នេះ​បាន​ជាង​២ម៉ឺន​ដុល្លារ​ បន្ទាប់​មក​​លោក​ក៏​សម្រេច​ចិត្ត​​រំលាយ​ក្រុមហ៊ុន ដែល​ជា​ឆ្នាំង​បាយ​ដំបូង​​នេះ​​ចោល បន្ទាប់​ពី​ប្រលង​បញ្ចប់​វិទ្យាល័យ​ Lakeside។

clip_image006

កុំព្យូទ័រដែល Bill Gates ប្រើសម្រាប់គម្រោងTraffic Counter

ក្នុង​ឆ្នាំ១៩៧៥ Gates និង Allen បាន​អាន​ទស្សនាវដ្ដី​អេឡិចត្រូនិក​ប្រជាប្រិយ​​ដែល​បាន​ចុះផ្សាយ​ពី Altair 8800ជា​ប្រភេទ​មីក្រូកុំព្យូទ័រ​របស់​ក្រុមហ៊ុន Micro Instrumentation and Telemetry System’s (MITS) ត្រូវ​ការ​​កម្មវិធី BASIC Interpreterសម្រាប់ support ម៉ាស៊ីន​ដំណើរ​ការ​។

ពេល​នោះ​ពួក​គាត់​ទាំង​ពីរ​មាន​ ជំនឿ​ជាក់​​ថា​អាច​សរសេរ​កម្មវិធី BASIC Interpreter សម្រាប់​ក្រុមហ៊ុន​នេះ​បាន​ ពី​ព្រោះ​ពួក​គេ​​ជា​អ្នក​សរសេរ​កម្មវិធី​បក​ប្រែ​ពី​ភាសា​កុំព្យូទ័រ​ឲ្យ​អ្នកប្រើប្រាស់​អាច​អាន​បាន​​​ស្រាប់​។ ក្រោយ​មក Allen បាន​ទំនាក់​ទំនង​​សុំ​សរសេរ​កម្មវិធី​កុំព្យូទ័រ​​ឲ្យ​ក្រុមហ៊ុន MITS ព្រម​ទាំង​ទទួល​បាន​ការ​​យល់​ព្រម​​យ៉ាង​កក់​ក្ដៅ​សម្រាប់វត្តមាន​របស់ Programmer ទាំង​ពីរ​​នាក់​នេះ​។

clip_image008

Gates និង Paul Allen

Gates និងPaul មិន​មាន​​កុំព្យូទ័រ Altairទេ​ ហើយ​ អ្នក​ទាំង​ពីរ​ក៏​មិន​បាន​សរសេរ​កូដ​សម្រាប់​កុំព្យូទ័រ​នេះ​ដែរ​គឺ​រាល់ ​ការ​សរសេរ​ និង​សាក​ល្បង​កម្មវិធី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ Demo (Simulator) ទាំង​អស់​។ វា​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​គឺ​ត្រឹម​តែ​ប្រាំ​បី​សប្ដាហ៍​ប៉ុណ្ណោះ​ មិត្តភ័ក្តិ​វ័យ​ខុសគ្នា​ ​ទាំង​ពីរ​នេះ​​អាច​រៀប​ចំ​ប្រព័ន្ធ​សរសេរ​កម្មវិធី​​បាន​រួច​រាល់​ សម្រាប់ Altair។ បន្ទាប់ ​ពី​នោះ MITS ក៏បាន​ដាក់​លក់​មីក្រូ​កុំព្យូទ័រ​របស់​ខ្លួន​ដំណើរ​ការ​ដោយ​កម្មវិធី​ភាសា BASIC របស់ Gates និង Allen។

ដោយ​សារ​តែ​សម្លឹង​​ឃើញ​​ឱកាស​​ដ៏​មាន​តម្លៃ Gates បាន​ឈប់​រៀន​នៅ​សាកលវិទ្យាល័យ​ដោយ​រៀន​បាន​ត្រឹម​ឆ្នាំ​ទី​ពីរ​​ប៉ុណ្ណោះ​ ហើយ​ត្រលប់​មក​ទីក្រុង Albuquerque រដ្ឋ​មិកស៊ិក​ថ្មី​ ដែល​ជា​ទីតាំង​របស់​ក្រុមហ៊ុន MITS។ ​Gates​និង Paul Allen បាន​សហការ​គ្នា​បង្កើត​ក្រុមហ៊ុន​មួយ​​ថ្មី​ទៀត​ ហើយ​សម្រេច​ដាក់​ឈ្មោះ​ថា Microsoft ជា​ផ្លូវ​ការ​ និង​ចាប់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ1975 ហើយ​សិស្ស​ពូ​កែ​ Bill Gates​ត្រូវ​បាន​តែង​តាំង​ជា​នាយក​ប្រតិបត្តិ​​ផ្ទាល់​។

កិច្ចការ​មនុស្ស​ធម៌
Gate និង​ប្រពន្ធ​របស់​គាត់​បាន​បង្កើត​ជា​មូលនិធិ​មួយ​ដែល​មានឈ្មោះ​ថា មូលនិធិ Bill &Melinda​ Gates នៅ​ឆ្នាំ​១៩៩៤ ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មូលនិធិ​ឯកជន​​ប្រតិបត្តិការ​ប្រកប​ដោយ​តម្លាភាព​បំផុត​។

clip_image010

Gates និង Melinda ជួបជាមួយស្ត្រីរកស៊ីផ្លូវភេទនៅឥណ្ឌាកាលពីឆ្នាំ២០០៥

មូលនិធិ​នេះ​មាន​គោល​បំណង​ជួយ​ប្រជាជន​នៅ​ជុំវិញ​​ពិភព​លោក​តាម​រយៈ​ការ​​ពង្រឹង​សុខភាព​សាធារណៈ កាត់​បន្ថយ​ភាព​ក្រី​ក្រ ផ្ដល់​ឱកាស​ដើម្បី​ឲ្យ​ទទួល​បាន​សេវា​អប់​រំ​ស្មើ​ៗ​គ្នា​ និង​ជា​ពិសេស​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ក្រី​ក្រ​​ទទួល​បាន​ឱកាស​​ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​។

រហូត​មក​ដល់​ពេល​នេះ​មូលនិធិ​សរុប​កើន​ដល់​​ទៅ​ជាង​ ៣ ៣​០០០​លាន​ដុល្លារ​។

ដំណែង​ជា​មហា​សេដ្ឋី​ពិភពលោក
ទស្សនាវដ្ដី Forbes បាន​​​ដាក់​ចំណាត់​​ថ្នាក់ Gates ជា​មហាសេដ្ឋី​ពិភព​លោក​​នៅ​ឆ្នាំ​១៩៨៧​ ដែល​ទ្រព្យ​សម្បត្តិ​​គាត់​សរុប​​រហូត​ដល់​ទៅ​ ​១.២៥​ពាន់​លាន​ដុល្លារ​។

ឆ្នាំ​២០០៤-២០០៦​ មហាសេដ្ឋី​លំដាប់​ពិភពលោក​រូប​នេះ​ត្រូវ​បាន​ទស្សនាវដ្ដី Time Magazine ដាក់​ចំណាត់​ថ្នាក់​គាត់​ក្នុង​បញ្ជី​អ្នក​ដែល​មាន​ឥទ្ធិពល​បំផុត​​នៅ​ទសវត្សរ៍​​ទី​២០ទាំង​មួយ​រយ​នាក់​​​។

clip_image012

ទីស្នាក់ការMicrosoft

ជា​មួយ​គ្នា​នេះ​ដែរ​ កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ​២០១០​ ទស្សនាវដ្ដី Forbes បាន​​ទម្លាក់​លំដាប់​ថ្នាក់​​មហាសេដ្ឋី​កំពូល​របស់​គាត់​ឲ្យ​នៅ​ក្រោយ​លោក Carlos Slim Helu មហាសេដ្ឋី​សញ្ជាតិ​ម៉ិកស៊ីកូ​​វ័យ​ ៧០​ឆ្នាំ​​ដែល​មាន​ទ្រព្យសម្បត្តិ​​សរុប ​​​៥៣.៥ពាន់​លាន​ដុល្លារ ខណៈ​ដែល​​​លោក Bill Gates មាន​ទ្រព្យសម្បត្តិ​សរុប​ត្រឹម​តែ ​​​៥៣​ពាន់​លាន​ដុល្លារ​៕

Posted: 04-07-2011 6:09 PM by Kiemtheng | with no comments
Filed under:
Microsoft History

Microsoft គឺ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុជាតិ​សាសន៍​​របស់​អាមេរិក​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Redmond រដ្ឋ​វ៉ាស៊ីនតោន​។ ក្រុមហ៊ុន​នេះ​ មាន​ទិសដៅ​ផលិត​ អភិវឌ្ឍ និង​លក់​អាជ្ញាប័ណ្ណ​កម្មវិធី សម្រាប់​ប្រើប្រាស់​ជាមួយ​កុំព្យូទ័រ​ ទូរស័ព្ទ​ដៃ និង​មាន​​ផលិត​ផល​ព្រម​ទាំង​​សេវាកម្ម​មួយ​ចំនួន​ទៀត​ដែល​ទាក់​ទង​ទៅ​នឹង​បច្ចេកវិទ្យា​។

បច្ចុប្បន្ន​ក្រុមហ៊ុន Microsoft ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ Steve Ballmer ដែល​ជា​នាយក​ប្រតិបត្តិ​ និង​លោក Bill Gates ជា​ប្រធាន​​ និង​ជា​ស្ថាបនិក​ដំបូង​របស់​ក្រុមហ៊ុន​។

image

ការ​កែ​ប្រែ​និមិត្ត​សញ្ញា​ក្រុមហ៊ុន និង​ពាក្យ​ស្លោក

ចាប់​តាំង​ពី​បង្កើត​ក្រុមហ៊ុន​រហូត​មក​ដល់​ពេល​នេះ Microsoft បាន​កែ​ប្រែ​និមិត្ត​សញ្ញា និង​ពាក្យ​ស្លោក​ចំនួន​ 5 ​​​រួចមក​ហើយ​៖

  • មាន​ឈ្មោះ​ថា​ Blibbet ប្រើ​ចាប់​ពី​ឆ្នំា​ 1975-1982។

  • មាន​ឈ្មោះ​ថា​ Blibbet ប្រើ​ចាប់​ពី​ឆ្នំា​ 1982-1987។

image

  • គេហៅ​ថា​ Pac-Man របស់​Microsoft ប្រើ​ពី​ឆ្នាំ​ 1987-2002 ជា​មួយ​នឹង​ពាក្យ​ស្លោក​ “Where do you want to go today?”។ ពាក្យ​ស្លោក​នេះ​ប្រើ​ពី​ឆ្នាំ​1994-2002។

image

  • និមិត្តសញ្ញាថ្មី​ជា​មួយ​នឹង​ពាក្យ​ស្លោក​ “Your potential. Our passion” ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​2010-2011។

image

  • និមិត្តសញ្ញា​ចុង​ក្រោយ​ មាន​ពាក្យ​ស្លោក “Be What’s Next?” ចាប់​ពី​2011​-បច្ចុប្បន្ន

image

ប្រវត្តិ​របស់​ក្រុមហ៊ុន 
Paul Allen និង Bill Gates គឺ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​តាំង​ពី​ក្មេង​មក​ម្ល៉េះ​ ហើយ​គាត់​ទាំង​ពីរ​គឺ​សុទ្ធ​តែ​ជា​អ្នក​ពូកែ​ខាង​ជំនាញ​សរសេរ​កម្មវិធី។ នៅ​ខែ​មករា​ ឆ្នាំ1975 លោក Bill Gates និង Allen បាន​អាន​ទស្សនាវដ្ដី​អេឡិចត្រូនិក​ប្រជាប្រិយ​​ដែល​បាន​ចុះ​ផ្សាយ​ពី​ Altair 8800ជា​ប្រភេទ​មីក្រូកុំព្យូទ័រ​របស់​ក្រុមហ៊ុន Micro Instrumentation and Telemetry System’s (MITS) ត្រូវ​ការ​​កម្មវិធី BASIC Interpreterសម្រាប់​support។

clip_image009

ពេល​នោះ​ពួក​គាត់​ទាំង​ពីរ​មាន​ជំនឿ​ជាក់​​ថា​អាច​សរសេរ​កម្មវិធី BASIC Interpreter សម្រាប់​ក្រុមហ៊ុន​នេះ​បាន​ ពី​ព្រោះ​គាត់​ជា​អ្នក​សរសេរ​កម្មវិធី​បក​ប្រែ​ពី​ភាសា​កុំព្យូទ័រ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​អាន​បាន​​​ស្រាប់​។ ក្រោយ​មក Allen បាន​ទំនាក់​ទំនង​​សុំ​សរសេរ​កម្មវិធី​កុំព្យូទ័រ​​ឲ្យ​ក្រុមហ៊ុន MITS ព្រម​ទាំង​ទទួល​បាន​ការ​​យល់​ព្រម​​យ៉ាង​កក់​ក្ដៅ​សម្រាប់​វត្តមាន​របស់ ​Programmer ទាំង​ពីរ​​នាក់​នេះ​។

Gates និងPaul មិន​មាន​​កុំព្យូទ័រ Altairទេ​ហើយ​គាត់​ក៏​មិន​បាន​សរសេរ​កូដ​សម្រាប់​កុំព្យូទ័រ​នេះ​ដែរគឺ​រាល់​ការ​សរសេរ​ និង​សាក​ល្បង​កម្មវិធី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ Demo (Simulator) ទាំង​អស់​ ។ វា​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​គឺ​ត្រឹម​តែ​ប្រាំ​បី​សប្ដាហ៍​ប៉ុណ្ណោះ​ ពួក​គាត់​ទាំង​ពីរ​អាច​រៀប​ចំ​ប្រព័ន្ធ​សរសេរ​កម្មវិធី​​បាន​រួច​រាល់​សម្រាប់ Altair ដែលបន្ទាប់​ពី​នោះ MITS ក៏​បាន​ដាក់​លក់​មីក្រូ​កុំព្យូទ័រ​របស់​ខ្លួន​ដំណើរ​ការ​ដោយ​កម្មវិធី​ភាសា BASIC របស់ Gates និង Allen។

clip_image011

Altair 8800 (MITS’ Microcomputer)

Gates បាន​ឈប់​រៀន​នៅ​សាកលវិទ្យាល័យ ហើយ​ត្រលប់​មក​ទីក្រុង Albuquerque រដ្ឋ​មិកស៊ិក​ថ្មី​ ដែល​ជា​ទីតាំង​របស់​ក្រុមហ៊ុន MITS។​គាត់​និង Paul Allen បាន​សហការ​គ្នា​​​​បង្កើត​ក្រុមហ៊ុន ហើយ​សម្រេច​ដាក់​ឈ្មោះ​ថា​ Microsoft ជា​ផ្លូវ​ការ​ និង​ចាប់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ1975ដោយ​មាន​វត្តមាន​របស់​​លោក Bill Gates ​ធ្វើ​​ជា​នាយក​ប្រតិបត្តិ​​ផ្ទាល់​។ ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​មែន​ រយៈ​ពេល​ត្រឹម​តែ​​ប៉ុន្មាន​ខែ​​ប៉ុណ្ណោះ​ក្រុមហ៊ុន​ដ៏​ក្មេង​ខ្ចី​​មួយ​នេះ​រក​ចំណូល​បាន​​១​លាន​ដុល្លារ​។

ឆ្នាំ1977​ Microsoft បាន​​ចាប់​ដៃ​សហការ​​ជា​មួយ​ទស្សនាវដ្ដី ASCII របស់​ជប៉ុន​ ដែល​ក្រោយ​មក​បង្កើត​បាន​ជា​ការិយាល័យ​អន្តរជាតិ​ដំបូង​មាន​ឈ្មោះ​ថា ASCII Microsoft។ រហូត​ដល់​ឆ្នាំ1979​ Microsoft បាន​សម្រេច​ចិត្ត​ផ្លាស់​​ប្ដូរ​ការិយាល័យ​ថ្មី​​របស់​ខ្លួន​មក​ទីក្រុង Bellevue រដ្ឋ​វ៉ាស៊ីនតោន​។

ចាប់​ពី​ឆ្នាំ1980 Microsoft ចាប់​ផ្ដើម​រៀប​ចំ​​ប្រព័ន្ធ​ប្រតិបត្តិ​ការ (OS) ដែល​មាន Version ​របស់​ខ្លួន​​គឺ Xenix។ DOS (Disk Operating System) ក៏​ចាប់​ផ្ដើម​លេច​រូបរាង​ដែរ​ ហើយ​វា​​​​​​រក​ចំណូល​ឲ្យ Microsoft ​​បាន​យ៉ាង​ច្រើន​​ផង​ដែរ។ បន្ទាប់​មក​ទៀត Microsoft បាន​លក់ CP/M OS ឲ្យ​ក្រុមហ៊ុន IBM សម្រាប់​ប្រើ​នៅ​ក្នុង PC (IBM PC) ដែល​ក្រុមហ៊ុន IBM ដាក់​លក់​​នៅ​ឆ្នាំ1981។ Paul Allen បាន​លាឈប់​ ​ពី​ក្រុមហ៊ុន​​​​នៅ​ខែ​កុម្ភៈ​ ​ឆ្នាំ 1983 ដោយ​សារ​តែ​គាត់​មាន​ជំងឺ​មហា​រីក​ដែល​បណ្ដាល​មក​ពី​កោសិកា​ឈាម​សរ ​ឬ​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ឡាំផូស៊ីត​។

យុគសម័យ​Windows និង Office 
ចាប់​ពី​ឆ្នាំ1984 មក Microsoft បាន ​បញ្ចេញ OS Windows (OS/2) ជា​ច្រើន។ ជាក់​ស្ដែង​នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ1984​ Microsoft បាន​បង្ហាញ  Windows ដែល​ជា​ក្រាហ្វិក Extension សម្រាប់ MS-DOS។

នៅ​ខែ​កក្កដា​​ ឆ្នាំ 1993​ OS/2 មួយ​ទៀត​គឺ Microsoft Windows NT (32-bit) ដែល​មាន​ភ្ជាប់​មក​ជា​មួយ​នឹង Modular Kernelនិង Interface សម្រាប់​សរសេរ​កម្មវិធី (API) Win32។

បន្ថែម​លើ​នេះ​នៅ​​ឆ្នាំ 1990 ​Microsoft បាន​សម្រេច​ជា​ស្ថាពរ​នូវ​កម្មវិធីសម្រាប់​ប្រើ​នៅ​ក្នុង​ការិយាល័យ​ Microsoft Office ដែល​កាល​នោះ​មាន​តែ Ms.Word & Excel ប៉ុណ្ណោះ​។ ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ពី​សំណាក់​Ms.Office របស់​ខ្លួន​មក​ ទើប​Microsoft ចាប់​ផ្ដើម​មាន​ឈ្មោះ​បើ​សំឡេង​ជា​បន្តបន្ទាប់​លើ​ឆាក​អន្តរជាតិ​។

clip_image013

Internet និង​យុគសម័យ 32-bit 
ចាប់​ពី​ឆ្នាំ 1995 មក Bill Gates ចាប់​ផ្ដើម​បង្វែរ​​ទិសដៅ​ថ្មី​នៃ​ការ​ផលិត​បច្ចេកវិទ្យា​របស់​ខ្លួន​ពោល​គឺ​ចាប់​ផ្ដើម​ផ្ដោត​ទៅ​លើ​ការ​តភ្ជាប់​បណ្ដាញ​​ជា​មួយ World Wide Web។ ខែ​សីហា Microsoft បាន​បញ្ចេញ Windows 95 មួយ​ទៀត​ដោយ​​បាន​កែ​ប្រែInterfaceថ្មី ​និង​មាន Compatibility 32-bit។ បន្ថែម​ពី​លើ​នេះ Windows ស៊េរី​ខ្ពស់​សម្រាប់​ឆ្នាំ 95 នេះ​មាន​ភ្ជាប់​រួច​ជាស្រេច​ជា​មួយ​នឹង​សេវាកម្ម​របស់ MSN (សេវាកម្ម​តាម​ Online), Internet Explorer និង Web Browser មួយចំនួន​​ទៀត​។

Bill Gates បាន​ប្រគល់​ដំណែង​​នាយក​ប្រតិបត្តិ​ឲ្យ Steve Ballmer នៅ​ខែ​មករា​ ឆ្នាំ 2000ដែល​ជា​អតីត​មិត្ត​រួម​ថ្នាក់​របស់​គាត់​កាល​ពី​​នៅ​រៀន​សាកលវិទ្យាល័យ​ Harvard។ រហូត​មក​ដល់​ខែ​តុលា​ ឆ្នាំ 2001​ Microsoft បាន​បញ្ចេញ Windows XP។ ​​​ឆ្នាំ 2007 បង្ហាញ Windows Vista និង Office 2007 ហើយ​មក​ដល់​​ខែ​កុម្ភៈ ឆ្នាំ 2009​ Microsoft ដាក់​ចេញ Windows 7 ជា​ផ្លូវ​ការ​។ Microsoft មាន​គម្រោង​នឹង​បញ្ចេញ​ Windows 8មួយ​ទៀត​នៅ​ឆ្នាំ​2012​​ខាង​មុខ ។

ការ​បែង​ចែក​ផលិត​ផល 
គិត​ត្រឹម​ឆ្នាំ 2010 Microsoft បាន​បែង​ចែក​ផលិតផល​ជា​ប្រាំ​​ផ្នែក​ធំ​ៗ​គឺ

  1. Windows & Windows Live Division: Windows Operating System មាន​ដូច​ជា Windows 3.1, Windows 95, Windows 98, Windows 2000, Windows Me, Windows XP, Windows Sever 2003, Windows Vista និង Windows 7។
  2. Server and Tools: Windows Server System មាន​ដូច​ជា Windows Server 2008, Microsoft SQL Server, Microsoft Exchange Server, Small Business Server, Systems Management Serverនិង Microsoft Biz Talk Server។
  3. Online Services Division មាន​ដូច​ជា Online Service MSN, Windows Live (Live Search, Windows Live Mail និង​ Windows Live Messenger)។
  4. Microsoft Business Division: Microsoft Office មាន​ដូច​ជា Word, Excel, Access, Outlook, PowerPoint, Microsoft FrontPageនិង Publisher។
  5. Entertainment &Devices Division: Windows CE OS, Windows Phone 7 សម្រាប់ Smartphone, Windows Mobile OS និង​មាន​ផលិត​ជា​ច្រើន​ទៀត​។

ចំណូល​និង​បុគ្គលិក 
មក​ដល់​​ឆ្នាំ 2010 ​ Microsoft មាន​ទ្រព្យ​សកម្ម​សរុប 86.113ពាន់​លាន​ដុល្លារ​អាមេរិក​ ចំណូល​​ប្រតិបត្តិការ 24.098 ពាន់​លាន​ដុល្លារ​ និង​ប្រាក់​ចំណេញ​សរុប 18.760 ពាន់​លាន​ដុល្លារ​។ ចំណែក​បុគ្គលិក​វិញ​មាន​ជាង 89,000 នាក់​នៅ​ជុំវិញ​ពិភពលោក​៕

តារាង​អំពីការ​វិវឌ្ឍន៍​នៃ​ផលិតផល​របស់​ក្រុមហ៊ុនគិត​ត្រឹម​ Windows Vista

 

- MS-DOS 1.0

Was released August, 1981

- MS-DOS 1.25

Was released August, 1982.

- MS-DOS 2.0

Was released March, 1983.

- Microsoft introduces MS-DOS 3.0 for the IBM PC AT and MS-DOS 3.1 for networks.

- MS-DOS 3.2

Was released April, 1986.

- MS-DOS 3.3

Was released April, 1987.

- MS-DOS 4.0

Was released July, 1988.

- MS-DOS 4.01

Was released November, 1988.

- MS-DOS 5.0

Was released June, 1991.

- MS-DOS 6.0

Was released August, 1993.

- MS-DOS 6.2

Was released November, 1993

- MS-DOS 6.21

Was released March, 1994

- MS-DOS 6.22

Was released April, 1994

- MS-DOS 1.0 was released August, 1981.

· 1982 MS-DOS 1.25 was released August, 1982.

· 1983 MS-DOS 2.0 was released March, 1983.

· 1984 Microsoft introduces MS-DOS 3.0 for the IBM PC AT and MS-DOS 3.1 for networks.

· 1986 MS-DOS 3.2 was released April, 1986.

· 1987 MS-DOS 3.3 was released April, 1987.

· 1988 MS-DOS 4.0 was released July, 1988.

· 1988 MS-DOS 4.01 was released November, 1988.

· 1991 MS-DOS 5.0 was released June, 1991.

· 1993 MS-DOS 6.0 was released August, 1993.

· 1993 MS-DOS 6.2 was released November, 1993

· 1994 MS-DOS 6.21 was released March, 1994

· 1994 MS-DOS 6.22 was released April, 1994

Microsoft Windows was announced November 10, 1983 and sells for $100.00.

· 1985 Microsoft Windows 1.0 is introduced in November, 1985 and is initially sold for $100.00.

· 1987 Microsoft Windows 2.0 was released December 9, 1987 and is initially sold for $100.00.

· 1987 Microsoft Windows/386 or Windows 386 is introduced December 9, 1987 and is initially sold for $100.00.

· 1988 Microsoft Windows/286 or Windows 286 is introduced June, 1988 and is initially sold for $100.00.

· 1990 Microsoft Windows 3.0 was released May, 22 1990. Microsoft Windows 3.0 full version was priced at $149.95 and the upgrade version was priced at $79.95.

· 1991 Following its decision not to develop operating systems cooperatively with IBM, Microsoft changes the name of OS/2 to Windows NT.

· 1991 Microsoft Windows 3.0 or Windows 3.0a with multimedia was released October, 1991.

· 1992 Microsoft Windows 3.1 was released April, 1992 and sells more than 1 Million copies within the first two months of its release.

· 1992 Microsoft Windows for Workgroups 3.1 was released October, 1992.

· 1993 Microsoft Windows NT 3.1 was released July 27, 1993.

· 1993 The number of licensed users of Microsoft Windows now totals more than 25 Million.

· 1994 Microsoft Windows for Workgroups 3.11 was released February, 1994.

· 1994 Microsoft Windows NT 3.5 was released September 21, 1994.

· 1995 Microsoft Windows NT 3.51 was released May 30, 1995.

· 1995 Microsoft Windows 95 was released August 24, 1995 and sells more than 1 Million copies within 4 days.

· 1996 Microsoft Windows NT 4.0 was released July 29, 1996.

· 1996 Microsoft Windows CE 1.0 was released November, 1996.

· 1997 Microsoft Windows CE 2.0 was released November, 1997.

· 1998 Microsoft Windows 98 was released June, 1998.

· 1998 Microsoft Windows CE 2.1 was released July, 1998.

· 1998 In October of 1998 Microsoft announced that future releases of Windows NT would no longer have the initials of NT and that the next edition would be Windows 2000.

· 1999 Microsoft Windows 98 SE (Second Edition) was released May 5, 1999.

· 1999 Microsoft Windows CE 3.0 was released 1999.

· 2000 Microsoft Windows 2000 was released February 17, 2000.

· 2000 Microsoft Windows ME (Millennium) released June 19, 2000.

· 2001 Microsoft Windows XP is released October 25, 2001.

· 2001 Microsoft Windows XP 64-Bit Edition (Version 2002) for Itanium systems is released March 28, 2003.

· 2003 Microsoft Windows Server 2003 is released March 28, 2003.

· 2003 Microsoft Windows XP 64-Bit Edition (Version 2003) for Itanium 2 systems is released on March 28, 2003.

· 2003 Microsoft Windows XP Media Center Edition 2003 is released on December 18, 2003.

· 2004 Microsoft Windows XP Media Center Edition 2005 is released on October 12, 2004.

· 2005 Microsoft Windows XP Professional x64 Edition is released on April 24, 2005.

· 2005 Microsoft announces it’s next operating system, codenamed "Longhorn" will be named Windows Vista on July 23, 2005.

· 2006 Microsoft releases Microsoft Windows Vista to corporations on November 30, 2006.

· 2007 Microsoft releases Microsoft Windows Vista and Office 2007 to the general public January 30, 2007.

 

Posted: 04-07-2011 2:22 PM by Kiemtheng | with no comments
Filed under:
Microsoft Student Partners

Category: Academic Program
Microsoft Student Partners

The Microsoft Student Partner program consists of the brightest and most innovative student developers and technology enthusiasts from universities around the world.

This Private Community Portal gives MSPs the latest news, events, resources, and forums as well as access to a whole host of useful tools. The details you give on this website will be used to contact you so please keep them up-to-date.

As Microsoft Student Partners, you will be entitled to the following benefits:

  • Microsoft Student Partner Welcome Kit
  • Certificate of Recognition for the MSP
  • Microsoft Recruiting Opportunities
  • MSDN Premium Subscription
  • Global MSP Community Portal
  • MSP Training (On-location and Online)

FAQs

Q. What is the Microsoft Student Partners (MSP) program?

A. The Microsoft Student Partner Program recognizes top young minds from around the world who are passionate about technology. It's a once in a lifetime opportunity to develop real-world skills to help you succeed in your future career, to help others learn about the technology of today and tomorrow, and to connect with other like-minded students, all whilst having a ton of fun along the way.

The programme is our way of encouraging students who are interested in building a closer relationship with Microsoft, and those who are simply hooked on technology, to develop their skills further.

Q. What is an MSP?

A. The Microsoft Student Partner program consists of the brightest and most innovative student developers and technology enthusiasts from universities around the world.

The ‘ideal candidate’ for an MSP would be a passionate and enthusiast individual who wants to learn about new tools and technologies. You would need to have a whole range of skills including excellent time management, organisation and communication skills to ensure that you could host a successful campus launch event.

An MSP should be comfortable and confident presenting in front of large audiences of both students and faculty members. You may even be asked to present in front of your fellow MSPs at an event. General business and sales skills come in very handy in order to allow you to articulate your ideas effectively when presenting.  

MSPs are social able, friendly and approachable individuals who like to meet new people. You will require the ability work as a team as well as use your own initiative. In summary, MSPs are innovative and creative students who are extremely passionate about technology.

Q. Why be an MSP?

A. The MSP Program is designed to help you get the most out of Microsoft tools and technologies, develop your skills and give you a head start in the ‘real world’ once you graduate and enter the IT industry.

Being an MSP is a privileged and honored status for any student. You get a whole host of opportunities and benefits from being part of the MSP program including:

- Global portal access to the latest news, actions, event, worldwide forums, resources and photo gallery;

- MSDN Universal Subscription ;

- Special Microsoft Training opportunities;

- Software giveaways, betas, resource kits etc ;

- Promotional items for on campus use – posters, flyers, campus launch kits etc

Q. How to become a successful MSP?

A. Apply to the Microsoft Student Partners program associated with the country you live in. You must follow the specific instructions for applying to the Microsoft Student Partners program for you country. . We will then review all the submitted applications and select the brightest and most innovative student developers and technology enthusiasts from universities across your country.

If successful, you will have unique access to a Private Community Portal where MSPs can find out the latest news, events, resources, and forums as well as a whole host of useful tools.

You'll be encouraged to share your passion and knowledge and to undertake a huge range of fun activities on-campus. In return, you'll get access to numerous benefits - including Microsoft software, reference materials and training as well as privileged information about future career opportunities.

The activities can range from handing out leaflets and putting up posters around campus to hosting a campus launch event on new Microsoft tool or technology. Each activity carries a set number of points and you will be awarded points based on the quality of the evidence you submit with the activity. 

Throughout the year, you will receive massive amount s of training and support from Microsoft. These can be in the form of online training, resources and materials. Also, there will be the opportunity to attend multiple MSP events at different locations where you will learn about the new tools and technologies, meet Microsoft employees and even get some really cool surprises!

visit the official website: https://www.microsoftstudentpartners.com

Posted: 03-21-2011 10:53 PM by Kiemtheng | with no comments
Filed under:
ស្ទីលថ្មីសម្រាប់​ Windows Live Photo Gallery

តើ​អ្នក​ចូល​ចិត្ត​ចែក​រំលែក​រូប​ភាព​នៅ​លើបណ្តាញដែរ​ឬ​ទេ? ចម្លើយ​ប្រសិន​បើ​មែននោះ​អ្នក​ និង​រីករាយជា​មួយ​ការ​​ទទួល​បាន​ប្រយោជន៍​បន្ថែម​ពី Windows Live Photo Gallery ដោយ​គ្រាន់​តែ​អ្នក​ដំឡើង​នូវ កម្មវិធី Windows Live Photo Gallery ពីគេហទំព័រ​ http://explore.live.com/windows-live-essentials?os=other​ រួច​អ្នក​ចាំ​បាច់ត្រូវ​មាន​ Hotmail account http://mail.live.com ជា​មុន​ដើម្បី​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​បញ្ចូន​ឯកសារ​។ បន្ទាប់​ពី​បាន​បញ្ចប់​នូវ​ការ​ដំឡើង​កម្មវិធីរួច​រាល់​ហើយ សូម​ធ្វើ​ការ​ជ្រើសរើស​នូវ​រូប​ភាព​ណា​ដែល​អ្នក​ចង់​ Upload ដោយចូល​ទៅ​កាន់ Star -> All programs -> Windows Live Photo Gallery បន្ទាប់​មក​ចុច​លើ File -> Include Folders  បន្ទាប់​មក សូម​ជ្រើស​រើស​នូវទី​តាំង

image

បន្ទាប់​មក សូម​ជ្រើស​រើស​នូវទី​តាំង​

clip_image004

ដែល​អ្នក​បាន​ផ្ទុក​រូប​ភាព​  បន្ទាប់​មក​សូម​ចុច​លើ clip_image006 រួច​ចុច​លើ Create a new group បន្ទាប់​ពី​បាន​បង្កើត​រួច​រាល់ហើយ អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​បន្ថែម​សមាជិក​ក្រុម ជាចុច​ក្រោយ​អ្នក​ត្រូវ​ជ្រើ​រើស​យក​ប្រភេទ​ក្រុមដែល​អ្នក​ចង់​ បញ្ចូន​រូប​ភាព​ទៅកាន់​រួច​ចុច​ Next សូម​បញ្ចូល​នូវ​ព័ត៌មាន​ទៅកាន់ Tittle រួច​ចុច​ Public ជា​ការ​ស្រេច

clip_image007

Posted: 03-20-2011 9:21 PM by Kiemtheng | with no comments
Filed under:
Microsoft Session at ICT Career Expo 2011

សូមនាំគ្នាចូលរួមក្នុងកម្មវិធី Microsoft Session at ICT Career Expo 2011 នាថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១១ នៅ Information Technology Center( Techno University ) វេលាម៉ោង ៩ ដល់ ១០:៣០នាទីព្រឹក ដោយមានការចូលរួមដោយផ្ទាល់ពី លោក Chhourm Piseth ដែលតំណាងនៃក្រុមហ៊ុន Microsoft ក្រោមប្រធានបទ " Microsoft Innovation " ដែលមានរយះពេល 1:30hrs ។

Posted: 03-17-2011 9:53 PM by Kiemtheng | with no comments
Filed under:
Commands ដែលយើងប្រើជាប្រចាំ នៅក្នុង window 7 , Vista and XP

នេះជា Commands ខ្លះៗតែប៉ុណ្ណោះ នៅមានជាច្រើនទៀត បើចង់ដឹងទៀត សូមស្រាវជ្រាវបន្ថែម ។ 

Posted: 02-22-2011 11:40 PM by Kiemtheng | with no comments
Filed under:
ពិធីជួបជុំប្រចាំ​ឆ្នាំរបស់សមាជិក Microsoft ក្នុង​ប្រទេស កម្ពុជា

កាលពីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១០ នៅ​ក្នុងភោជនីយដ្ឋាន ទន្លេបាសាក មាន​រៀបចំពិធីជួបជុំបូកសរុបសកម្មភាពការងារ​ប្រចាំឆ្នាំរបស់​តំណាង​ក្រុមហ៊ុន Microsoft ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ មាន​ការ​ចូល​រួម​​ពី​ភ្ញៀវ​ដែល​ជា​ដៃ​គូរ​របស់​ Microsoft ក្នុងទីក្រុងភ្នំពេញជាច្រើននាក់ និង​មាន​អ្នក​តំណាង​មក​ពី​ផ្នែក MDP របស់​ Microsoft គឺ​លោក Pily Wong ក៏មាន​វត្តមាន​ក្នុង​ពិធីនោះផងដែរ។ ក្នុង​ពិធីនា​ល្ងាច​យប់​នោះ មាន​ការ​ពិសារភោជនីយអាហារជា​លក្ខណមិត្តភាពយ៉ោង​សប្បាយរីករាយ ព្រម​ទាំង​មាន​ការ​ចែក​រង្វាន់​ចំពោះ​តំណាង​ផ្នែកលក់របស់ក្រុមហ៊ុនជា​ដៃ​គួរយ៉ាង​ច្រើនសន្ធឹកសន្ធាប ព្រមទាំង​ការលេង​នូវ Game XBox 360 Kinect ដើម្បី​ទទួល​បាន​រង្វាន់​ថែម​ទៀតផង។

More Posts Next page »